យ៉ូស្វេមានអាយុជិត១១០ឆ្នាំ ហើយគាត់បានរស់នៅសម័យដែលពេញទៅដោយព្រឹត្ដិការណ៍ដ៏គួរឲ្យអស្ចារ្យក្នុងប្រវត្ដិសាស្ដ្រនៃរាស្ដ្ររបស់ព្រះ។ យ៉ូស្វេបានឃើញដោយផ្ទាល់ភ្នែកនូវទង្វើដែលបង្ហាញពីអំណាចខ្លាំងក្លារបស់ព្រះយេហូវ៉ា ហើយគាត់បានឃើញសេចក្ដីសន្យាជាច្រើនរបស់ទ្រង់សម្រេចដែរ។ អាស្រ័យលើអ្វីដែលយ៉ូស្វេបានឃើញក្នុងជីវិតនោះ គាត់អាចមានប្រសាសន៍ដោយជំនឿស៊ប់ថា៖ «[ឯង]ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ